អភិបាលរងខេត្តម្នាក់ បើករថយន្តបុកជាមួយម៉ូតូ បណ្ដាលឱ្យស្លាប់១គ្រួសារចំនួន៣នាក់!

(ពោធិ៍សាត់)៖ មនុស្ស១គ្រួសារចំនួន៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត.!។

ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅដីកាយក្រួសក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខណៈភាគីម្ចាស់រថយន្តត្រូវគេស្គាល់ថា ជាអភិបាលរងខេត្តពោធិ៍សាត់.!។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកវីហ្វោ ពណ៌ស្ករធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងសភាព ដែលរេពេញផ្លូវ។
លុះមកដល់កន្លែងកើតហេតុ ក៏មានម៉ូតូ១គ្រឿង ធ្វើដំណើរជិៈគ្នា០៤នាក់ ក្នុងទិសដៅផ្ទុយគ្នា។
ស្រាប់តែរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឱ្យភាគីខាងម៉ូតូស្លាប់០៣នាក់ភ្នាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *