Update៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ជួបជាមួយលោក បៃដិន!

លោក Edmundo Gonzalez មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលអះអាងថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា និងត្រូវបានប្រទេសជាច្រើនទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោត បាននិយាយកាលពីថ្ងៃចន្ទ(ទី៦ខែមករា)ថា លោកបានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយបាននិយាយគ្នាជាមួយទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
ប្រភពពីសារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៥។

ស្របពេលដែលពិធីស្បថចូលកាន់តំណែងអាណតិ្តទី ៣របស់លោក Nicolas Maduro ប្រធានាធិបតីកំពុងកាន់អំណាច ត្រូវធ្វើឡើងនាថ្ងៃទី១០ ខែមករា លោក លោក បៃដិន បានបង្ហោះសារលើបណ្តាញសង្គម X ថា «លោក Gonzalez គួរតែស្បថចូលកាន់តំណែងក្នុងរយៈពេល ៤ថ្ងៃ»។
លោក Gonzalez ដែលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន មុនពេលលោក Maduro ស្បថចូលកាន់តំណែង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងមានការសន្ទនាដ៏យូរ ប្រកបដោយផ្លែផ្កា និងស្និទ្ធស្នាលជាមួយប្រធានាធិបតី បៃដិន និងក្រុមការងាររបស់គាត់»។ បន្ទាប់មកលោក Gonzalez បានឱ្យដឹងតាមបណ្តាញសង្គម X ថា «លោកមានកិច្ចប្រជុំយូរជាមួយ លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិនៃអនាគតរដ្ឋបាលលោក ត្រាំ។ ក្នុងចំណោមបញ្ហាជាច្រើនដែលយើងបាននិយាយគ្នា គឺផែនការតវ៉ារបស់ពលរដ្ឋវ៉េណេស៊ុយអេឡា នៅថ្ងៃទី៩ ខែមករា៕

Leave a Reply

Your email address will not be published. Required fields are marked *