Update៖ ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៤ ពាក់ព័ន្ធការលក់អាវុធឱ្យតៃវ៉ាន់! 

កាលពីថ្ងៃពុធ(ទី១៥ខែមករា)ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួន 4 ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ខ្លួនដោយសារពួកគេលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

ប្រភពពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ ដែលរួមមានក្រុមហ៊ុន Pacific Rim Defense និង Summit Technologies Inc. នឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅ និងនាំចូលពីប្រទេសចិន ឬធ្វើការវិនិយោគថ្មីនៅក្នុងប្រទេសនេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *