Update៖ សមត្ថកិច្ចកូរ៉េខាងត្បូង ស្នើឱ្យចោទប្រកាន់លោក Yoon Suk Yeol ពីបទបះបោរនិងរំលោភអំណាច!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករានេះ) ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បាននិយាយថាលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង គួរតែត្រូវបាន ចោទប្រកាន់ពីបទបះបោរ និងរលោភអំណាច ខណៈពួកគេបានប្រគល់លទ្ធផលនៃការស៊ើបអង្កេតអំពីការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក Yoon ទៅឱ្យក្រុមរដ្ឋអាជ្ញា។
ប្រភពពីសារព័ត៌មានសារព័ត៌មាន AFP។

នៅបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ៥០ថ្ងៃ លើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បាននិយាយថាការចោទប្រកាន់ជាផ្លូវការប្រឆាំងលោក Yoon នោះគឺបទបះបោរ និងរំលោភអំណាច។ CIO បានបញ្ជាក់ដែរថាខ្លួនបានសម្រេចចិត្តស្នើឱ្យការិយាល័យរដ្ឋជ្ញានៃមណ្ឌល ភាគកណ្ដាលទីក្រុងសេអ៊ូល ចោទប្រកាន់ប្រឆាំងលោកប្រធានាធិបតីកំពុងកាន់អំណាច Yoon Suk Yeol ជុំវិញការចោទប្រកាន់ក្នុងនោះរួមមានទាំងការដឹកនាំការបះបោរ។ «លោក Yoon បានសមគំនិត ជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការយោធាមួយចំនួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤»។ នេះជាការបន្ថែមរបស់ CIO៕

Leave a Reply

Your email address will not be published. Required fields are marked *