កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករា) ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ប្រភពពីសារព័ត៌មាន AFP។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា CIA នៅក្រោមការដឹកនាំរបស់លោកនឹងបង្កើតការផ្តោតលើអ្វីដែល លោកហៅថាជាការគំរាមកំហែងបង្កឡើងដោយចិន និងគណបក្សកម្មុយនិស្ដចិន៕