យុវតីម្នាក់ចុះលេងទឹកហើយលង់បាត់ខ្លួន២ថ្ងៃគេប្រទះឃើញសពអណ្ដែតទឹកជាប់នឹងច្រាំងទន្លេ មុខផ្សាររាត្រី !

(ភ្នំពេញ)៖ សពស្ត្រីម្នាក់គេប្រទះឃើញអណ្ដែតតាមទឹកជាប់នឹងច្រាំងទន្លេដោយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហើយបានរាយការណ៍ទៅត្រូវសមត្ថកិច្ចចុះមកត្រួតពិនិត្យ។

សពនោះគេឃើញត្រង់មុខផ្សាររាត្រីក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលកាលពីទី២៧ ខែមករាឆ្នាំ២០២៥។
នាងដែលស្លាប់ម្តាយមីងរបស់នាងបានប្រាប់សមត្ថកិច្ចថាឈ្មោះសានសាលីនណាភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅ ខណ្ឌប្ញស្សីកែវ ។
ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនមានកាភ្ញាក់ផ្អើលបងប្អូនអ្នកនេសាទដែលជិះទូកតាមទន្លេបានប្រទះឃើញសពយុវតីខាងលើអណ្ដែតទឹកជាប់មាត់ច្រាំងទន្លេ ទល់មុខផ្សាររាត្រី ហើយក៏ប្រាប់បន្តគ្នាញនានិងរាយកាប្រាប់សមត្ថកិច្ចទើបបង្កការភ្ញាក់ផ្អើលតម្តង។ដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច។

ព័ត៌មានបានផ្សព្វផ្សាយតៗគ្នាបន្ទាប់ពីទទួលដំណឹងថាមានករណីប្រទះឃើញសពខាងម្តាយមីងសពនារីខាងលើក៏បានមកដល់ទីតាំងផងដែរ។រួចបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា សពនោះគឺជាក្មួយស្រីរបស់គាត់បានលង់ទឹកលិចបាត់នៅក្បែរស្ពានប្ញស្សីកែវ។
មុនពេលកើតហេតុ ក្មួយស្រីរបស់គាត់បានចុះលេងទឹកជាមួយក្មេងៗ៤ទៅ៥នាក់ ក្បែរស្ពានប្ញស្សីកែវ ហើយបានលង់ទឹកលិចបាត់ចំនួន២ថ្ងៃមកហើយ តាំងពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥នេះ ដោយបានដាក់ពាក្យបណ្ដឹងទៅសមត្ដកិច្ចផងដែរ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានរួមនឹងមន្រ្តីជំនាញធ្វើកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យរួចសមត្ថកិច្ចបានបញ្ជាក់ថាយុវតិនេះពិតជាស្លាប់ដោយសារលង់ទឹកមែន៕

Leave a Reply

Your email address will not be published. Required fields are marked *