Update៖ លីបង់ ថា ការវាយប្រហាររបស់អ៊ីស្រាអែលរយៈពេល៣ថ្ងៃនេះ ស្លាប់២៥នាក់និងរបួសរាប់សិបនាក់!

កាលពីថ្ងៃអង្គារ(ទី២៨ខែមករា) ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ឱ្យដឹងថា មនុស្ស២៥នាក់បានស្លាប់ និង១៦០នាក់ផ្សេងទៀតរងរបួស ។

នៅក្នុងការវាយប្រហាររយៈពេលបីថ្ងៃរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពពីសារព័ត៌មានសារព័ត៌មានស៊ីនហួរ។

ហេតុការណ៍នេះកើតឡើង ខណៈប្រជាជនរាប់រយនាក់ព្យាយាមវិលត្រឡប់ទៅកាន់ភូមិ របស់ពួកគេវិញ ក្រោយថ្ងៃកំណត់ នៃការដកទ័ពរបស់អ៊ីស្រាអែល បានកន្លងផុតទៅ។
ចាប់តាំងពីថ្ងៃអាទិត្យ អ្នកស្រុកលីបង់បានប្រមូលផ្តុំគ្នានៅជាយក្រុយនៃភូមិព្រំដែន ដោយធ្វើ ដំណើរឆ្ពោះទៅផ្ទះរបស់ពួកគេវិញ។
ទោះយ៉ាងណា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើជនស៊ីវិលទាំងនោះ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។
យោធាអ៊ីស្រាអែលបានអះអាងថា ការបាញ់ប្រហារនេះ គឺគ្រាន់តែជាការបាញ់ព្រមាន សំដៅបោសសម្អាតការគំរាមកំហែង នៅតំបន់មួយចំនួនប៉ុណ្ណោះ។
ការវិវត្តន៍នេះកើតឡើង បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ រវាងក្រុម Hezbollah និងយោធាអ៊ីស្រាអែល ដែលចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។

អ៊ីស្រាអែលបានអះអាងថា ខ្លួននឹងរក្សាកងទ័ពនៅភាគខាងត្បូងហួសពីថ្ងៃកំណត់ ដោយ លើកឡើង ពីការខកខានរបស់លីបង់ ក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង៕

Leave a Reply

Your email address will not be published. Required fields are marked *