Update៖ អាមេរិក គ្រោងនឹងដាក់ឱ្យអនុវត្តពន្ធលើប្រេងកាតនិងឧស្ម័ន ចាប់ពីថ្ងៃ១៨ខែកុម្ភៈ នេះតទៅ!

កាលពីថ្ងៃសុក្រ(ទី៣១ខែមករា) លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានរំពឹងទុកថា អាមេរិក នឹងដាក់ឱ្យអនុវត្តពន្ធពាក់ព័ន្ធនឹងប្រេងកាត និងឧស្ម័ន នៅអំឡុងថ្ងៃទី១៨ ខែកុម្ភៈខាងមុខ។

ប្រភពពីសារព័ត៌មានReuters ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

លោកមិនបានបញ្ជាក់ច្បាស់លាស់អំពីប្រទេស ដែលនឹងត្រូវរងការប៉ះពាល់ចំពោះការដាក់ពន្ធ ឬក៏ព័ត៌មានលម្អិតបន្ថែមណាមួយ អំពីគម្រោងអនុវត្តពន្ធនេះនោះទេ។
យើងនឹងដាក់ការអនុវត្តពន្ធលើប្រេង និងឧស្ម័ន លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យ Oval Office របស់សេតវិមាន។
លោកបន្ថែមថាវានឹងកើតឡើងឆាប់ៗនេះនៅអំឡុងថ្ងៃទី១៨ ខែកុម្ភៈខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *