Update៖ អ៊ុយក្រែន វាយប្រហារលើរុស្ស៊ី បណ្តាលឱ្យឆេះរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័ន!

អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពលនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ប្រើប្រាស់ដ្រូនរាប់សិបគ្រឿង កាលពីយប់ថ្ងៃចន្ទ(ទី៣ខែកុម្ភៈ) បណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័នដ៏សំខាន់មួយ។

ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន អ៊ុយក្រែនចំនួន ៧០ គ្រឿង ពេញមួយយប់ថ្ងៃចន្ទ ក្នុងនោះ ២៥គ្រឿងនៅតំបន់ Volgograd, ២៧គ្រឿងនៅតំបន់ Rostov និង ៧ គ្រឿងនៅតំបន់ Astrakhan។
អភិបាលតំបន់ Volgograd លោក Andrei Bocharov ឱ្យដឹងថា បំណែកដ្រូនដែលធ្លាក់ទាំងនោះ បានបណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែង ដែលធំជាងគេនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី គ្រប់គ្រងដោយក្រុមហ៊ុន Lukoil។ ស្របពេលជាមួយគ្នា នៅតំបន់ Astrakhan ដ្រូន បានព្យាយាមវាយប្រហារទីតាំងថាមពល ក៏បណ្តាលឱ្យមានអគ្គិភ័យផងដែរ។
ដោយឡែក យោធាអ៊ុយក្រែនបានរាយការណ៍ពីការផ្ទុះ និងអគ្គិភ័យនៅឃ្លាំងប្រេង Kristal ដែល ផ្គត់ផ្គង់ប្រេងដល់អាកាសយានដ្ឋានយោធា Engels-2 ដោយអះអាងថា នឹងបង្កបញ្ហាភស្តុភារធ្ងន់ធ្ងរ ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version