សម្តេចធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំសួនឧស្សាហកម្មស្វាយចន្ទីដើម្បីជំរុញការ អភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទីដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។

សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេ។

ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដី ប្រមូល ផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹង ប្រមាណ ៣០ភាគរយក្នុងក្របខណ្ឌទូទាំងប្រទេស។

សួនឧស្សាហកម្មស្វាយចន្ទីផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទីដោយមានផ្ទៃដីទំហំជិត៦០០ហិកតាមានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត ១៣គីឡូម៉ែត្រ។

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថានៅកម្ពុជាបច្ចុប្បន្ន មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតាក្នុងនោះផ្ទៃដីប្រហែល៥៨ម៉ឺនហិកតាកំពុងប្រមូលផល និង ប្រហែល១២ម៉ឺនហិកតាទៀតជា
ដីទើបដាំដុះថ្មី។ចំណែកទិន្នផលប្រមូលបាន គឺស្ថិតក្នុងចន្លោះពី ៨០- ១០០ ម៉ឺនតោនក្នុង១ឆ្នាំ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ ន ៨៥ម៉ឺនតោន កើនឡើង២៦ភាគរយ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិត ស្វាយ ចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។

ក្នុងនោះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៨១៥,០០០តោន កើនឡើង២១ភាគរយ ទទួលបានថវិកាចំនួន ១,១៥០លានដុល្លារ កើនឡើង២៦.១៥ភាគរយ។ ដោយឡែកនាំចេញទៅវៀតណាមមានចំនួនជាង ៧៩ម៉ឺនតោនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *