(ឧត្តរមានជ័យ)៖ លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់គេហទំព័រ”មាតុភូមិ”ប្រចាំខេត្តឧត្តរមានជ័យ និងមនុស្សម្នាក់ទៀត ត្រូវសមត្ថកិច្ច ប៉ូលិសខេត្តឧត្តរមានជ័យ ឃាត់ខ្លួន កាលពីយប់ ទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់…!។
ជុំវិញការឃាត់ខ្លួននេះ បានធ្វើឱ្យមហាជន ពិសេសបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស សម្ដែងការសោកស្ដាយ និងអាណិតអាសូរ.ជាពន់ពេក ទៅលើលោក ទឺ ពិទូ និងមិត្តភក្តិរបស់គាត់..!។
ព្រោះថា លោក ទឺ ពិទូ និងមិត្តភក្តិម្នាក់ទៀត ខំមានបំណងល្អ ដោយដឹកគ្រាប់មីនតោនចំនួន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមក ប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីរក្សាទុកប៉ុណ្ណោះ គឺគ្មានបំណងអាក្រក់អ្វីឡើយ..!។
ប៉ុន្តែផ្ទុយទៅវិញពេលពួកគាត់ កំពុងប្រគល់ជូនសមត្ថកិច្ច ដោយបើកជំហរ. បែរជាត្រូវឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមច្បាប់..!។
ពាក់ព័ន្ធការលួចគ្រាប់មីន ពីតំបន់ស.ព្រំដែនកម្ពុជា.ថៃ និងដឹកជញ្ជូនគ្រាប់មីន ដោយគ្មានការអនុញ្ញាត..!។
ក្នុងរឿងនេះ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស បានសម្ដែងការតក់ស្លុត
និងរន្ធត់ចិត្តជាខ្លាំង!។
ទៅលើលោក ទឺ ពិទូ និងមិត្តភក្តិ ដែលមានបំណងល្អសោះ ខំដឹកគ្រាប់មីន មកប្រគល់ឱ្យអាជ្ញាធរ..!។
ហើយក៏ត្រូវជួបរឿង ដែលនឹកស្មានមិនដល់ គឺសមត្ថកិច្ចយកច្បាប់មកអនុវត្តលើពួកគាត់…!។
-យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទូទៅ.បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាយោគយល់អធ្យាស្រ័យអាណិតអាសូរដល់ពួកគាត់ និងជួយអន្តរាគមន៍ ឬធ្វើការអប់រំ រួចដោះលែងពួកគាត់វិញ ដោយក្ដីអនុគ្រោះ៕