Update៖ ប្រធានាធិបតីអ៊ុយក្រែន អះអាងថាទ័ពកូរ៉េខាងជើងបានបង្ហាញវត្តមានសាជាថ្មីនៅតំបន់Kursk!

កាលពីថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកងទ័ពកូរ៉េខាងជើងបានត្រឡប់មកសាជាថ្មីនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍ថាទីក្រុងមូស្គូ បានដកថយដោយសារការរងរបួស និងបាត់បង់ជីវិតធ្ងន់ធ្ងរ។ ប្រភពពីសារព័ត៌មាន AFP។

អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់ បានប្រាប់ AFP កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ទីក្រុងកៀវមិនបានឃើញសកម្មភាព ឬប៉ះទង្គិច ជាមួយទាហានកូរ៉េខាងជើង អស់រយៈពេលប្រមាណជា៣សប្តាហ៍មកហើយ។ យ៉ាងណាមិញ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហ្សេលេនស្គី ក៏បានឱ្យដឹងថា មានការវាយលុកថ្មីៗ នៅក្នុងតំបន់ Kursk ហើយកងទ័ពកូរ៉េខាងជើង បានបង្ហាញវត្តមានសាជាថ្មីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *