Update៖ ប្រជាជនប៉ាឡេស្ទីន នឹងសាងសង់ភោជនីយដ្ឋាន សណ្ឋាគារឡេីងវិញនៅក្នុងតំបន់ហ្គាហ្សា!

ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា បាននិយាយថា ពួកគេប្តេជ្ញាសាងសង់ភោជនីយដ្ឋាន និងសណ្ឋាគារនៅមាត់សមុទ្ររបស់ពួកគេឡើងវិញ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

មុនពេលមានសង្រ្គាម ដែនទឹកដីប៉ាឡេស្ទីនដែលមានមនុស្សរស់នៅយ៉ាងក្រាស់ក្រែលនេះ បានបង្កើតកន្លែងទេសចរណ៍ក្នុងស្រុក នៅតាមច្រាំងសមុទ្រមេឌីទែរ៉ាណេ ទោះបីជាមានការបិទផ្លូវយ៉ាងយូរក៏ដោយ។ ហ្កាហ្សាធ្លាប់ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអ៉ីស្រាអែល ហើយសូម្បីតែបន្ទាប់ពីការកាន់កាប់ទឹកដីដោយក្រុមហាម៉ាសក្នុងឆ្នាំ ២០០៧។ មានភោជនីយដ្ឋាន និងហាងកាហ្វេតាមមាត់សមុទ្រ តម្រង់ជួរគ្នានៅទីនោះ។
ទោះជាត្រូវបេីកបម្រេីសេវាកម្មមុនសាងសង់ភោជនីយដ្ឋានឡេីងវិញក្តី លោក Assad Abu Haseira អ្នកស្រុកហ្កាហ្សា បាននិយាយថា គ្មានអ្វីដែលមិនអាចជួសជុលបានទេ ។ លោក ត្រាំ ថាចង់ផ្លាស់ប្តូរមុខមាត់ និងបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ហ្កាហ្សា។ ប៉ុន្តែ យើងនៅតែជាជនជាតិអារ៉ាប់ ហើយប្រវត្តិសាស្ត្ររបស់អារ៉ាប់នឹងមិនត្រូវបានជំនួសដោយប្រវត្តិសាស្ត្ររបស់ជនបរទេសទេ។
ចំណែកម្ចាស់ភោជនីយដ្ឋានមួយផ្សេងទៀត លោក Mohammed Abu Haseira បាននិយាយថា ភោជនីយដ្ឋានរបស់គាត់នឹងដំណើរការឡើងវិញ ហេីយប្រសើរជាងមុនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *