(ភ្នំពេញ)៖ តារាកំប្លែងគឺលោក ជុង ជី (ហៅនាយកុយ) បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសនៃថៃអស់រយៈ៤ថ្ងៃមកហើយ ។
បន្ទាប់ពីលោកបង្ហោះរូបភាព នៅលើគ្រែពេទ្យ ដោយសារបញ្ហាសុខភាពត្រូវចូលបន្ទប់វះកាត់បន្ទាន់ ។
គិតមកដល់ពេលនេះ សុខភាពរបស់តារាកំប្លែងជើងចាស់រូបនេះ បានធូរស្រាលវិញហើយ។
ស្របពេលដែល នាយកុយ វះកាត់ដោយជោគជ័យ តែកូនស្រីរបស់លោក នៅតែមានការព្រួយបារម្ភ ត្បិតរយៈ៤ថ្ងៃមកនេះឪពុកមិនបានទទួលទានអ្វីចូលពោះនោះឡើយសូម្បីតែទឹកមួយតំណក់ក៏គ្មាន ។
តាមរូបភាពដែលបានបង្ហោះជាច្រើនជាមួយឪពុក ដែលកំពុងសម្រាកព្យាបាលលើគ្រែពេទ្យនោះ កូនស្រីរបស់នាយ កុយ បាននិយាយថា ទោះថ្ងៃខាងមុខយ៉ាងម៉េចជំងឺវិវត្តន៍យ៉ាងម៉េចយើងមិនដឹង តែមួយដំណាក់កាលទៅមួយដំណាក់កាលពេលនេះ ប៉ាព្យាយាមហើយ ទឹកមួយតំណក់ក៏មិនបានចូលមាត់៤ថ្ងៃហើយសាកស្រម៉ៃមើល ។
រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់តារាកំប្លែងនាយ កុយ នៅមិនទាន់បានបញ្ជាក់ទេថា តារាកំប្លែងរូបមានជំម្ងឺអ្វីនោះទេ ។
ប៉ុន្តែបើតាមការបញ្ជាក់ពីតារាសម្តែងលោក សាវីន ហ្វីលីព ដែលបានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកទី១១.០២.២០២៥ ថា នាយ កុយ បាន”វះកាត់យកដុំសាច់ដែលដុះក្នុងពោះវៀនធំ”។
ទោះជាបានជោគជ័យក្នុងការវះកាត់ក្ដី ប៉ុន្តែពេលនេះតារាកំប្លែងលោក ជុង ជី ក៏កំពុងស្ថិតនៅក្នុងបន្ទប់ICUនៅទ្បើយ។
លោក សាវីន ហ្វីលីព បន្តថា ខាងគ្រូពេទ្យនៅមន្ទីរពេទ្យ Bangkok ប្រទេសថៃ នឹងជំរាបប្រាប់គ្រួសារនាយ កុយ ក្នុងពេលឆាប់ៗនេះថា(ដុំសាច់ដែលវះកាត់នេះ ជាសាច់កាច ឬក៏ស្លូត)៕