Update៖ ឥណ្ឌា នឹងមិនដកបម្រាមលើក្រុមហ៊ុនចិនដែលចូលវិនិយោគក្នុងប្រទេស!

លោក V. Anantha Nageswaran ប្រធានទីប្រឹក្សា សេដ្ឋកិច្ចរបស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃអង្គារ(ទី១១ ខែកុម្ភៈថា) ឥណ្ឌាប្រហែលជាមិនដកបម្រាមលើការ វិនិយោគរបស់ចិនចូលមកក្នុងប្រទេសនាពេលឆាប់ៗនេះឡើយ ដោយវាទាមទារឱ្យភាគីទាំងពីរយល់ពីការពឹងផ្អែក និងផលប្រយោជន៍ទៅវិញទៅមក។
ប្រភពពីសារព័ត៌មាន Reuters។

នៅពេលត្រូវបានសួរថា តើឥណ្ឌាកំពុងពិចារណាផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួន លើការវិនិយោគរបស់ចិនឬទេ? លោកបានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុង Mumbai ថា «ខ្ញុំមិនគិតថាអ្វីដែលអ្នករំពឹង នឹងឃើញលទ្ធផលភ្លាមៗនោះទេ ព្រោះភាគីទាំងពីរកំពុងឆ្លងកាត់ស្ថានភាព ដែលមានរបាំង»។
គួរបញ្ជាក់ថា ឥណ្ឌា បានរឹតបន្តឹងការត្រួតពិនិត្យលើការវិនិយោគពីក្រុមហ៊ុនចិន ចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ខណៈដែលទំនាក់ទំនង នៃប្រទេសប្រដាប់ដោយនុយក្លេអ៊ែរទាំងពីរនេះ កាន់តែតានតឹង ក្រោយទាហានពួកគេប៉ះទង្គិចគ្នា នៅតំបន់ព្រំដែនហិម៉ាឡៃ និងដែលមិនអាចបោះបង្គោលព្រំដែនបានឡើយ ចាប់តាំងពីពេលនោះមក។
តាមលោក Nageswaran ឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសធំចំនួន ៣ ដែលមានអតុល្យភាពពាណិជ្ជកម្មជាមួយចិន ជាមួយនិងឱនភាពពាណិជ្ជកម្ម ទំហំចាប់ពី ៩៣ពាន់លានដុល្លារទៅ ៩៥ពាន់លានដុល្លារ។ ឥណ្ឌា កំពុងជំរុញឱ្យមានកិច្ចសន្ទនាជាមួយចិន ជុំវិញឱនភាពពាណិជ្ជកម្មនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *