លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)ថា រឿងពន្ធគយចិន នឹងលេងជាមួយអាមេរិករហូតដល់ទីបញ្ចប់។
ប្រភពពីសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទស្តីពីសន្តិសុខក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Wang និយាយថា ចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តរបៀបសម្លុតដោយឯកតោភាគី ប៉ុន្តែសង្ឃឹមថា សហរដ្ឋអាមេរិកអាចធ្វើការរួមគ្នាក្នុងទិសដៅតែមួយ។
លោក ដូណាល់ ត្រាំ បានដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញគ្រប់ប្រភេទដែលនាំចូលពីចិន៕