Update៖ អ៊ុយក្រែន ស្នើឱ្យបង្កេីតកងទ័ពនៅអឺរ៉ុប ដេីម្បីការពារពីការគំរាមកំហែងរបស់រុស្ស៊ី!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុប ដោយលើកហេតុផលថា តំបន់នេះមិនអាចទទួលបានការការពារពីអាមេរិកទៀតទេ ហេីយតទៅមានត្រឹមតែការគាំទ្រផ្នែកយោធា។

ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថា ដ៏រំជួលចិត្តមួយទៅកាន់សន្និសីទសន្តិសុខទីក្រុង Munich លោក ហ្សេលេនស្គី និយាយថា សុន្ទរកថារបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance កាលពីថ្ងៃមុន បង្ហាញច្បាស់ណាស់ថាទំនាក់ទំនងរវាងអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរ

លោកគូសបញ្ជាក់ថាសូមនិយាយដោយស្មោះត្រង់ ឥឡូវយើងមិនអាចបដិសេធលទ្ធភាពដែលអាមេរិក អាចនិយាយថាទេចំពោះអឺរ៉ុបលើបញ្ហាដែលគំរាមកំហែងនោះទេ។
មេដឹកនាំជាច្រើនបាននិយាយអំពីត្រូវការយោធានិងកងទ័ពអឺរ៉ុប ហើយខ្ញុំពិតជាជឿថា ពេលវេលាបានមកដល់ហើយកងកម្លាំងប្រដាប់អាវុធអឺរ៉ុប ត្រូវតែបង្កើតឡើងនិងគួរតែរួមបញ្ចូលអ៊ុយក្រែនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *