Update៖ កិច្ចចរចារដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងបន្តក្នុងសប្តាហ៍នេះ!

បេសកជនអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា កិច្ចពិភាក្សាដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា នឹងត្រូវបន្តក្នុងសប្តាហ៍នេះនៅឯទីតាំងដែលបានកំណត់ ដើម្បីរកវិធីសាស្រ្តឈានដល់ចំណុចរួមមួយ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក Witkoff បានប្រាប់ Fox News ថា មានការជជែកគ្នាប្រកបដោយភាពស្ថាបនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani និងនាយកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អេហ្ស៉ីប កាលពីថ្ងៃអាទិត្យ។ លោកគូសបញ្ជាក់ថាការជជែកគ្នា ផ្តោតលើដំណាក់កាលទីពីរនៃបទឈប់បាញ់ កំណត់ការអនុវត្តសម្រាប់ភាគីទាំងសងខាង ដូច្នេះយើងអាចយល់បានថាតើយើងកំពុងស្ថិតនៅចំណុចណា បន្ទាប់មកបន្តការពិភាក្សានាសប្តាហ៍នេះ ដើម្បីស្វែងយល់ពីរបៀបឈានទៅសម្រេច ដំណាក់កាលទីពីរនៃបទឈប់បាញ់ ឱ្យបានជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *