(ភ្នំពេញ)៖ ក្រោយល្បីកក្រើកពេញបណ្ដាញសង្គម ពាក់ព័ន្ធវិវាទរវាងលោកបណ្ឌិត សុខ ទូច និងប៉ូលិសចរាចរណ៍ក្រុងភ្នំពេញ។
ឥឡូវនៅព្រឹកទី១៩.០២.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យសម្របសម្រួលបញ្ចប់រឿង។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា”ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្ម
ដោយមិនដឹងខ្លួន។
អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន
ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់
បណ្ឌិតសុខ ទូច។
ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹង
ថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារ
នគរបាលចរាចរ។
តើអ្នកណាជាអ្នកទទួលផលចំណេញ
លើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ
គឺខាតទាំងអស់គ្នា។
ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នក
ពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ
តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា
បន្តការងាររៀងៗខ្លួន។
សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី
បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង
រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារ
ម្ខាងៗ។បើលុបសារនោះចោលខ្លួនឯង
ជាការល្អព្រោះខ្ញុំបានមើលរួចហើយ”។
-គួរម្លឹកថា រឿងហេតុខាងលើ បានកើតឡើង កាលពីយប់ទី១៧.០២.២០២៥ នៅខណ្ឌសែនសុច រាជធានីភ្នំពេញ។
ខណៈប៉ូលិសចរាចរណ៍ ស្ទាក់ឃាត់លោកបណ្ឌិត សុខ ទូច ដើម្បីវាស់ជាតិអាកុល រហូតកើតជាទំនាស់ និងធ្លាយវីដេអូ នៃសកម្មភាព ដែលប៉ូលិសបំពានលើលោកបណ្ឌិត៕
