Update៖ កូរ៉េខាងជើង ប្រតិកម្មនឹងអាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ (ទី២០ខែកុម្ភៈ) បានរិៈគន់អាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ ជាមួយអូស្ត្រាលី ក្រោមក្របខណ្ឌនៃភាពជាដៃគូ AUKUS ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពតំបន់។

ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងបទអត្ថាធិប្បាយមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាទីក្រុងវ៉ាស៊ីនតោន គួរតែយកចិត្តទុកដាក់ចំពោះផលវិបាកដែលអាចនឹងកើតឡើងដោយសារ សម្ព័ន្ធភាព AUKUS រួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន។
អូស្ត្រាលី កាលពីពេលថ្មីៗនេះបានបង់លុយ ៥០០លានដុល្លារក្នុងដំណាក់កាលដំបូង ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីទិញនាវាមុជទឹកនុយក្លេអ៊ែរ ក្រោមក្របខណ្ឌ AUKUS។
នៅក្រោម AUKUS អូស្ត្រាលីត្រូវបង់លុយឱ្យសហរដ្ឋអាមេរិក ៣ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកនុយក្លេអ៊ែរប្រភេទ Virginia-class ហើយដែលការប្រគល់អាចនឹងធ្វើឡើង នៅទសវត្សរ៍ឆ្នាំ២០៣០។
កូរ៉េខាងជើងវិញ ក៏បានថ្កោលទោសផងដែរលើកិច្ចសហប្រតិបត្តិការត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដោយហៅទំនាក់ទំនងត្រីភាគី បែបនេះថាជាណាតូអាស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version