Update៖ កូរ៉េខាងជើង ថាយោធារបស់អាមេរិកនិងសម្ព័ន្ធមិត្តកំពុងមានការកើនឡើង!

កាលពីថ្ងៃ(សៅរ៍ ទី២២ ខែកុម្ភៈ) ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថាសកម្មភាពយោធារបស់អាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងមានការកើនឡើងក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ។ ប្រភពពីសារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខ របស់ប្រទេសកូរ៉េខាងជើង ដោយចង់ សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗនេះ នៅកូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងជើង បានបន្តដូច្នេះថា ពួកយើងនឹងទប់ទល់ការគំរាមកំហែងយុទ្ធសាស្រ្តរបស់សត្រូវ ជាមួយមធ្យោបាយយុទ្ធសាស្រ្តរបស់យើង ហើយ ទីក្រុងព្យុងយ៉ាង ក៏នឹងបន្តសកម្មភាពយោធារបស់ខ្លួនដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version