Update៖ មនុស្សរាប់ពាន់នាក់ ចូលរួមក្នុងពិធីបុណ្យសព អតីតប្រធានក្រុមហេសបូឡា នៅលីបង់!

អ្នកកាន់ទុក្ខរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Beirut កាលពីថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ)នៃពិធីបុណ្យសពរបស់អតីតប្រធានក្រុម Hezbollah លោក Hassan Nasrallah ។

ប្រភពពីសារព័ត៌មានAnadolu។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បាននិយាយថា ពិធីបុណ្យសពដ៏ធំសម្រាប់ Nasrallah និងសមាជិកជាន់ខ្ពស់ Hezbollah Hashem Safieddine បានចាប់ផ្តើមនៅ Camille Chamoun Sports City ចំពេលមានសន្តិសុខតឹងតែង។

លោក Nasrallah ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងទីក្រុង Beirut កាលពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2024 ។ Safieddine ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដូចគ្នាកាលពីថ្ងៃទី 3 ខែតុលា។

ថ្លែងសុន្ទរកថាក្នុងពិធីនេះ អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem បានចោទប្រកាន់អ៊ីស្រាអែលពីការបរាជ័យក្នុងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគខាងត្បូងប្រទេសលីបង់ ដោយអះអាងថាក្រុមរបស់លោកនៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version