ក្រោយប្រកាសពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន ក្រុមហាម៉ាស់បានរិៈគន់អ៊ីស្រាអែលថា ការប្រគល់ចំណាប់ខ្មាំងដែលនាំឱ្យអាម៉ាស់ គឺជារឿងមិនពិតនិងជាលេស ។
ដើម្បីគេចវេសពីកាតព្វរបស់ខ្លួន នៅកិច្ចក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា។
ប្រភពពីសារព័ត៌មាន Reuters។
សមាជិកការិយាល័យនយោបាយហាម៉ាស លោក Ezzat El Rashq បញ្ជាក់ថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ឆ្លុះបញ្ចាំងពីការប៉ុនប៉ង ។
ដោយចេតនាដើម្បីបង្អាក់កិច្ចព្រមព្រៀង និងតំណាងឱ្យការបំពានជាក់ស្តែងលើលក្ខខណ្ឌដែលខ្លួនដាក់ចេញ ក៏ដូចជាបង្ហាញពីភាពមិនគួរឱ្យជឿទុកចិត្ត។
អ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន ៦២០នាក់ត្រូវដោះលែង នៅបន្ទាប់ពីក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៦នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ប៉ុន្តែក្រោយមក អ៊ីស្រាអែល បានប្រកាសថា នឹងមិនទាន់មានការដោះលែងទេ រហូតទាល់តែការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល នៅដំណាក់កាលខាងមុខ ត្រូវបានធានាថាគ្មានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។
តាមលោក El Rashq ពិធីនោះមិនចាត់ទុកថាជាការប្រមាថទេ ប៉ុន្តែឆ្លុះបញ្ចាំងថាចំណាប់ខ្មាំងមានលក្ខខណ្ឌសុខភាពធម្មតា ដោយបន្ថែមថា ការប្រមាថពិតប្រាកដ គឺជាអ្វីដែលអ្នកទោសប៉ាឡេស្ទីនកំពុងជួប៕