Update៖ ពលរដ្ឋបញ្ជាក់ថា ទាំងម៉ូតូឌុបនិងPassApp គឺពិតជាបានបង់ខែឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនប៉ោយប៉ែតប្រាកដមែន តាមរយៈលោក អ៊ុក ស្រូយ.តាកុយនិងតាឡូឡា!

(បន្ទាយមានជ័យ)៖ បន្ទាប់ពីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនិងស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចេញបំភ្លឺព្រមគ្នា.ដោយបដិសេធចោលទាំងស្រុង! ចំពោះការចុះផ្សាយថា៖ អ្នករត់ម៉ូតូឌុបនិងPassApp បង់ខែឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនមួយនេះ ក្នុង១ខែៗចំនួន៣.០០០បាតលុយថៃ សម្រាប់ម៉ូតូឬPassApp មួយគ្រឿងនោះមក..!!។

-ឥឡូវនៅថ្ងៃទី២៦.០២.២០២៥ ប្រជាពលរដ្ឋបានអះអាងប្រាប់(ដើមរាំង)ថា រឿងបង់លុយពីសំណាក់ បងប្អូនអ្នករត់ម៉ូតូឌុបនិងកង់បីឥណ្ឌា មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.ជារឿងពិត១០០%.!!។
ដោយការបង់លុយនោះ គឺរៀងរាល់ដើមខែ ចន្លោះពីថ្ងៃទី១ដល់ទី៣ តាមរយៈលោកវរសេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង{តាកុយ} ហើយ(តាកុយ)ក៏មានមេការរបស់ខ្លួនឈ្មោះ{តាឡូឡា} ដែលជាអ្នកគ្រប់គ្រងមើលខុសត្រូវផ្ទាល់។

ជាក់ស្តែង អ្នករត់ម៉ូតូឌុបនិងកង់បីឥណ្ឌា តែងតែកាន់លុយបាត.ហុចឱ្យ{តាកុយ}ឬលោកវរសេនីយ៍ឯក អ៊ុក ស្រូយ ម្ដងម្នាក់ៗយ៉ាងស្ងៀមស្ងាត់..!។

ពលរដ្ឋបន្តថា ពុំមែនត្រឹមតែម៉ូតូឌុប១គ្រឿងបង់៣.០០០បាតក្នុង១ខែប៉ុណ្ណោះទេ..!។
ពោលគឺ ម៉ូតូឌុបចំនួន០៤ម៉ូតូ ដែលឈរជើងត្រង់ចំណុច ក្រោមដើមធ្នង់ក្បែរទង់ជាតិ៥ដើម ក្នុងបរិវេណនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺ១ខែបង់ឱ្យសមត្ថកិច្ចចំនួន៧.០០០បាត ក្នុង១គ្រឿងជាកំហិត ព្រោះទទួលបានអត្ថភាពខ្ពស់មិនចូលជួរ និងងាយចាប់ម៉ូយបានមុនគេ.!!។

រីឯម៉ូតូឌុប ដែលឈរជើងនៅផ្លូវរថភ្លើង.មានចែកជា២ក្រុម ដោយក្រុមអក្សរ{A}បង់១ខែចំនួន៣.១០០បាតក្នុង១គ្រឿង និងក្រុមអក្សរ{B}១ខែបង់ចំនួន២.១០០បាតក្នុង១គ្រឿង។
ក្នុងនោះ ប៉ូលិសព្រំដែន.ទទួលបានជាក់ស្ដែង ចំនួន២.០០០បាត.ទៅ៣.០០០បាតក្នុង១គ្រឿង និង១០០បាតទៀត ប៉ូលិសត្រូវប្រគល់បន្តឱ្យខាងផ្លូវរថភ្លើង..!។
ព្រោះថា ខាងផ្លូវរថភ្លើង គេឃើញប៉ូលិស.យកលុយពីអ្នករត់ម៉ូតូឌុប និងPassAppបាន គេក៏យកដែរប៉ុន្តែយកតាមរយៈប៉ូលិស..!។

ពលរដ្ឋបញ្ជាក់ទៀតថា ការបំភ្លឺពីសំណាក់សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលកៀងគរអ្នករត់ម៉ូតូឌុបនិងPassApp ប្រមាណជិត១០នាក់មកធ្វើវីដេអូ កាលពីថ្ងៃទី២៣.០២.២០២៥នោះ ជារឿងប្រឌិតមិនពិតនោះឡើយ!។
តាមពិតទៅ ការបំភ្លឺបកស្រាយនោះ គឺដើម្បីលាងខ្លួន និងខ្លាចខាតផលប្រយោជន៍ប៉ុណ្ណោះ…!!។

ជាមួយគ្នានេះមជ្ឈដ្ឋានអ្នកច្បាប់មើលឃើញថា ការបំភ្លឺរបស់សមត្ថកិច្ចច្រកទ្វារព្រំដែនប៉ោយប៉ែត មិនត្រឹមតែលាងខ្លួនមិនស្អាតប៉ុណ្ណោះទេ ដោយថែមទាំងលេចភាពមិនប្រក្រតីជាច្រើន៖

-ជាក់ស្តែង ឃ្លា.ខាងលើបានបដិសេធចោលទាំងស្រុងហើយ.??
ចុះហេតុអ្វីឃ្លា.កណ្ដាល បែរជាត្រូវបើកការស្រាវជ្រាវទៅវិញ.?
-អញ្ចឹងមានន័យថា ការអះអាងរឿងបង់ខែឱ្យសមត្ថកិច្ច ពីសំណាក់អ្នករត់ម៉ូតូឌុបនិងPassApp ជារឿងពិតទើបត្រូវស៊ើបអង្កេត.?។
-ចំណែកឃ្លា.ខាងក្រោមស្នើឱ្យធ្វើការផ្សាយកែតម្រូវឡើងវិញទៀតផង..!។

បើទោះជាសមត្ថកិច្ចលើកឡើងមិនចំឈ្មោះសារព័ត៌មានណាមួយក៏ដោយ.ប៉ុន្តែ(ដើមរាំង)ជាអ្នកធ្វើព័ត៌មានផ្សព្វផ្សាយជុំវិញរឿងរ៉ាវខាងលើ ហេតុនេះ(ដើមរាំង)សម្រេចធ្វើការផ្សាយឡើងវិញ និងដាក់លិខិតបំភ្លឺទាំងស្រុង ដើម្បីឱ្យស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។
ទាំងដែលការអះអាង រឿងបង់ខែឱ្យសមត្ថកិច្ច ជាសម្ដីអ្នករត់ម៉ូតូឌុបនិងPassApp ពុំមែនជាសម្ដីរបស់(ដើមរាំង)នោះឡើយ..!!។

ខណៈអ្នករត់ម៉ូតូឌុបនិងPassApp ក៏ពុំបានបញ្ជាក់ថា ខ្លួនបង់លុយឱ្យប៉ុស្តិ៍អ្វីដែរ ព្រោះប៉ុស្តិ៍គ្រាន់តែជាអគារ តំណាងឱ្យអង្គភាពប៉ុណ្ណោះ។
ជាក់ស្តែង ពួកគាត់អះអាងថា បង់ខែឱ្យបុគ្គលប៉ូលិសព្រំដែនប៉ោយប៉ែតឯណោះវិញទេ!។

-ហេតុនេះសូមថ្នាក់ដឹកនាំ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភ័ន្តច្រឡំតទៅទៀត រវាងប៉ុស្តិ៍និងសមត្ថកិច្ច (ខណៈសមត្ថកិច្ចជាបុគ្គលអ្នកអនុវត្តច្បាប់.រីឯប៉ុស្តិ៍ជាអគារឬតំណាងឱ្យអង្គភាព)។

ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលទី២៦.០២.២០២៥(ដើមរាំង) បានព្យាយាមសុំការបំភ្លឺពីលោក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

តាមរយៈលេខ077656516 ប៉ុន្តែទូរស័ព្ទរបស់លោកខលពុំចូលសោះ.!។
រីឯលោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទូរស័ព្ទចូលហើយលោកមិនទទួល..!។

ទាក់ទិនរឿងរ៉ាវខាងលើ(ដើមរាំង) ធ្វើការផ្សព្វផ្សាយទៅតាមប្រភព និងបានព្យាយាមសុំការបំភ្លឺពីអ្នកពាក់ព័ន្ធកាលពីលេខមុន និងលេខក្រោយ(មានឯកសាររូបភាពសំឡេង)។
លុះចេញផ្សាយលើកនេះ ក៏បានដាក់លិខិតបំភ្លឺទាំងស្រុងថែមទៀត ដោយគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!។
ក្នុងនោះ(ដើមរាំង)មិនដើរតួរជាតុលាការកាត់សេចក្ដី ហើយក៏មិនវិនិច្ឆ័យអ្វីដែរ ទទួលបានប្រភពប៉ុណ្ណា.ផ្សាយប៉ុណ្ណឹង។

ក្នុងរឿងនេះ ប្រជាពលរដ្ឋក្រុមអ្នករត់ម៉ូតូឌុបនិងPassApp សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញអធ្យាក្រឹត្យ ចុះមកស្រាវជ្រាវ វែកមុខអ្នកពាក់ព័ន្ធ ដែលរងការចោទប្រកាន់ រឿងកំណត់យកលុយពីម៉ូតូឌុបនិងPassApp រួចធ្វើការវះកាត់សាច់ស្អុយចេញ ដើម្បីទុកជាគំរូដល់មន្ត្រីផ្សេងៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *