Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់និងរាប់សិបនាក់ទៀតរបួសនៅទីក្រុងNablus!

កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ) និងរាប់សិបនាក់រងរបួសក្នុងអំឡុងពេលការវាយឆ្មក់របស់ខ្លួនទៅលើទីក្រុង Nablus ភាគខាងជើងដែលកាន់កាប់តំបន់ West Bank ។

ប្រភពពីសារព័ត៌មានAnadolu។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល “បានបាញ់គ្រាប់កាំភ្លើងពិត គ្រាប់បែកដៃ និងឧស្ម័នបង្ហូរទឹកភ្នែកពុលទៅលើជនស៊ីវិលនៅជិតទីបញ្ចុះសពភាគខាងលិចនៅលើផ្លូវសាកលវិទ្យាល័យក្នុងទីក្រុង Nablus” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ។

ទីភ្នាក់ងារបានបន្ថែមថា យុវជនម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើងចំដើមទ្រូងរបស់គាត់ និងបួននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងពិតទៅកាន់ផ្នែកផ្សេងៗនៃសាកសពរបស់ពួកគេ។

របាយការណ៍បាននិយាយថា អ្នករងរបួសរួមមាន “ជនស៊ីវិល ៣នាក់ រងរបួសដោយគ្រាប់កាំភ្លើង ម្នាក់រងរបួសដោយសារការដួល និងរាប់សិបនាក់រងការដកដង្ហើមដោយឧស្ម័នបង្ហូរទឹកភ្នែក រួមទាំងទារកអាយុ7ខែម្នាក់” ។

គួរជម្រាបថា ភាពតានតឹងបាននិងកំពុងកើនឡើងខ្ពស់នៅទូទាំងតំបន់ West Bank ដែលកាន់កាប់ដោយជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩២៤ នាក់ត្រូវបានសម្លាប់ និងជិត ៧.០០០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល និងអ្នកតាំងលំនៅខុសច្បាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *