យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ដោយមិនបណ្តាលឱ្យមានរលកធំៗ ឬបណ្តាលឱ្យខូចខាតឬបាត់បង់ជីវិតឡើយ។
ប្រភពពីសារព័ត៌មានAnadolu។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រាពីភាពខ្លាំងនៃការរញ្ជួយដីក្នុងកម្រិត ៦.០ រ៉ិចទ័រ នៅលើមាត្រដ្ឋាន Richter ដោយបង្ខំឱ្យអ្នកស្រុកជាច្រើនភៀសខ្លួនចេញពីខាងក្រៅ។
ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង 6.55 នាទីព្រឹកម៉ោងក្នុងស្រុក (2255GMT ថ្ងៃអង្គារ) នៅជម្រៅ10 គីឡូម៉ែត្រ (6.2 ម៉ាយ) ជាមួយនឹងចំណុចកណ្តាលស្ថិតនៅចម្ងាយ 45 គីឡូម៉ែត្រ (27.9 ម៉ាយ) ភាគអាគ្នេយ៍នៃតំបន់បូឡាងម៉ុងហ្គោនខាងកើត។
ការញ័រក៏ត្រូវបានគេដឹងនៅខេត្តGorontalo ដែលនៅក្បែរនោះផងដែរ។
យ៉ាងណាមិញ មិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិពីទីភ្នាក់ងារនេះទេ។
ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក មានភ្នំភ្លើងសកម្មចំនួន 130 ដែលធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយខ្លាំងបំផុតរបស់ពិភពលោក៕