(ថៃ)៖ រថយន្តក្រុងដឹកសិស្សក្នុងដំណើរចុះកម្មសិក្សាពេលចុះចំណោតភ្នំក៏ក្រឡាប់។ហេតុការណ៍ដ៏ន្ធត់នេះបានកើតឡើងនៅស្រុក Nadi ខេត្ត Prachin Buri ប្រទេសថៃកាលពីម៉ោង៣:២០នាទីជិតភ្លឺនៅថ្ងៃ២៦ខែកុម្ភៈ បណ្តាលឱ្យមានអ្នកស្លាប់១៧នាក់និងរបួស២៩នាក់ ។
ប្រភពបានឱ្យដឹងថាទៀតថា កាលពីវេលាម៉ោង ៣:២០នាទីជិតភ្លឺ មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត Prachin Buri បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរ។ក្នុងដំណើរ ទស្សនកិច្ចធ្វើកម្មសិក្សានៅខេត្តបឹងកាន ដោយរថយន្តបាត់បង់ការគ្រប់គ្រងហើយក្រឡាប់ទាំងយប់ នៅលើផ្លូវលេខ ៣០៤ គីឡូម៉ែត្រលេខ២១០+៥០០ ច្រកចេញចូល ឃុំប៊ូប្រាម ស្រុកណាឌី ខេត្តប្រាចិនបុរី។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង១នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ សរុបមនុស្សស្លាប់នៅនឹងកន្លែង១៧នាក់ និងរបួស២៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យណាឌី និងមន្ទីរពេទ្យ Kabin Buri ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ ស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ពីសមត្ថកិច្ចខណៈគ្រោះថ្នាក់នេះ បង្ហាញពីការន្ធត់យ៉ាងខ្លាំង និងក្តីសោកសៅបំផុតពីសាច់ញាតិជនរងគ្រោះផងដែរ៕