Update៖ តាមការបំភ្លឺនិងស្រាវជ្រាវបន្ថែមឃើញថា សមត្ថកិច្ចច្រកទ្វារព្រំដែនប៉ោយប៉ែត ពុំបានកំណត់យកលុយពីអ្នករត់ម៉ូតូឌុបនិងPassAppនោះឡើយ!

(បន្ទាយមានជ័យ)៖ ក្រោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនស្ថាប័ន បានចេញផ្សាយព្រមគ្នា ដោយចោទប្រកាន់មកលើសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថា បានកំណត់យកលុយពីអ្នករត់ម៉ូតូឌុបនិងPassApp ក្នុង១ខែៗចំនួន៣.០០០បាតលុយថៃ សម្រាប់ម៉ូតូឬPassApp មួយគ្រឿងនោះមក!!។

នៅថ្ងៃទី២៧.០២.២០២៥ សមត្ថកិច្ចនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានថ្លែងប្រាប់(ដើមរាំង)ថា ខ្លួនពុំដែលកំណត់យកលុយដាក់ខែ ពីបងប្អូនអ្នករត់ម៉ូតូឌុបនិងPassAppនោះទេ!។
ពោលគឺ រាល់ការរិៈគន់ ពាក់ព័ន្ធច្រកទ្វារព្រំដែនប៉ោយប៉ែត និងផ្សព្វផ្សាយ កាលពីកន្លងមក គឺជាការយល់ច្រឡំនិងល្បីតគ្នាប៉ុណ្ណោះ..!។

ផ្ទុយទៅវិញសមត្ថកិច្ចនគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែត មានតែជួយសម្របសម្រួលសណ្ដាប់ធ្នាប់ បង្កជាលក្ខណៈងាយស្រួល ដល់ភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាអ្នកដំណើរទូទៅ ជាពិសេសបងប្អូន ដែលកំពុងប្រកបមុខរបររត់ម៉ូតូឌុប និងPassApp តែម្ដង..!!។

ជាមួយគ្នានោះ(ដើមរាំង)ក៏បានចាត់សហការីចុះស្រាវជ្រាវបន្ថែម នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត..!។
ជាលទ្ធផលឃើញថា អ្នករត់ម៉ូតូឌុបនិងPassApp ពុំបានបង់លុយ
ឱ្យសមត្ថកិច្ច ចំនួន៣.០០០បាតក្នុង១ខែ សម្រាប់ម៉ូតូឬ PassAppមួយគ្រឿងនោះឡើយ។

ពោលគឺ ទាំងសមត្ថកិច្ចនិងអ្នករត់ម៉ូតូឌុប.PassApp បានបញ្ជាក់ស្រដៀងគ្នាថា ករណីដែលល្បីរឿងបង់ខែឱ្យសមត្ថកិច្ច ពីសំណាក់បងប្អូនអ្នករត់ម៉ូតូឌុបនិងPassAppនោះ គ្រាន់តែជាពាក្យចចាមអារាមល្បីតគ្នាប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version