Update៖ និយាយលែងស្តាប់គ្នាកំដៅកើនឡើងរវាងលោក ត្រាំ និងលោកហ្សេលេនស្គី!

ជាសញ្ញាមិនល្អទេសម្រាប់ អ៊ុយក្រែន លោក Trump, លោក Zelensky និង លោកVance ប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងក្តៅគគុក នៅក្នុងការិយាល័យ Oval ។

កិច្ចប្រជុំដែលបានចាប់ផ្តើម ដោយភាពស្និទ្ធស្នាល ប្រែជាតានតឹង លោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី JD Vance បានធ្វើការស្តីបន្ទោសប្រធានាធិបតី Volodymyr Zelensky នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រទី២៨.០២.២០២៥។

នៅក្នុងការិយាល័យ Oval ដែលជាព្រឹត្តិការណ៍ មួយមិនធ្លាប់មាន រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំបរទេសផ្សេងៗ ដែលមកកាន់សហរដ្ឋអាមេរិក ក្នុងសម័យទំនើបនេះ។

លោក Trump និងលោក Vance បានស្ដីបន្ទោសលោក Zelensky ថាមិនដឹងគុណដល់អាមេរិក ដែលគាំទ្រប្រទេសរបស់ខ្លួន ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ជាមួយនឹងសំឡេងលើកឡើងដោយ កំហឹង លោក Trump បានគំរាមថានឹងបោះបង់អ៊ុយក្រែនទាំងស្រុង! ប្រសិនបើលោក Zelensky មិនព្រមធ្វើតាមលោក។

និយាយអំពីមេដឹកនាំអ៊ុយក្រែន លោក Vance បានប្រាប់លោក Zelensky ថា វាជាការមិនគោរពទាល់តែសោះ ក្នុងការមកកាន់ការិយាល័យ Oval ដែលសួរនាំគាត់នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។
លោក Trump បាននិយាយកាត់ភ្លាមដោយប្រាប់ លោក Zelensky ថា អ្នកកំពុងស្ថិតក្នុងស្ថានភាពមិនល្អទេនៅពេលនេះ អ្នកកំពុងលេងល្បែងមួយដែលអាចឈានទៅរកសង្គ្រាមលោកលើកទី 3″ ។

ស្ថានភាពផ្លាស់ប្ដូរភ្លាមៗនៅ មុខកាមេរ៉ាទូរទស្សន៍ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយដែលមិនធ្លាប់មានក្នុងកិច្ចប្រជុំជាសាធារណៈនៅក្នុងការិយាល័យរាងពងក្រពើ ហើយបានគូសបញ្ជាក់ពីការផ្លាស់ប្ដូរជំហរ រវាងសហរដ្ឋអាមេរិក ទៅលើអ៊ុយក្រែន ចាប់តាំងពីលោក Trump ចូលកាន់តំណែង៕

Leave a Reply

Your email address will not be published. Required fields are marked *