នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal កាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)បានសម្តែងការគាំទ្រប្រធានាធិបតី Volodymyr Zelenskyy បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារបស់គាត់នៅឯសេតវិមានដោយព្រមានថាបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខនឹងធ្វើឲ្យរុស្ស៊ីពង្រីកខ្លួនបន្ថែមទៀតនៅទូទាំងអឺរ៉ុបទាំងមូល។
ប្រភពពីសារព័ត៌មានAnadolu។
លោក Zelenskyy បានចូលទៅក្នុងសង្រ្គាមពាក្យសម្ដីដ៏ក្តៅគគុកជាមួយ Trump និងអនុប្រធានាធិបតី JD Vance ដែលបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនដែលកំពុងតែប្រយុទ្ធថាជាមនុស្សមិនដឹងគុណចំពោះការគាំទ្ររបស់ជនជាតិអាមេរិកក្នុងការប្រឹងប្រែងធ្វើសង្រ្គាមរបស់ Kyiv ប្រឆាំងនឹងទីក្រុងម៉ូស្គូ។
នាយរដ្ឋមន្ត្រី Shmyhal បានសរសេរនៅលើ Xថា “ប្រធានាធិបតី Zelenskyy និយាយត្រូវ។សន្តិភាពដែលគ្មានការធានាគឺ មិន អាចទៅរួចទេ។ បទឈប់បាញ់ដោយគ្មានការធានាគឺជាផ្លូវទៅកាន់ការកាន់កាប់របស់រុស្ស៊ីនៃទ្វីបអឺរ៉ុបទាំងអស់” ។
លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់លើការគាំទ្រឥតងាករេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Zelenskyy ដើម្បីទទួលបានសន្តិភាពយូរអង្វែង៕