ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ(ទី២ខែកុម្ភៈ)បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលសំដៅលើការប្រមូលផ្តុំជនស៊ីវិលនៅភាគខាងកើតនៃទីក្រុង Beit Hanoun ភាគខាងជើង Gaza ។
ប្រភពពីសារព័ត៌មានAnadolu។
គ្រូពេទ្យប៉ាឡេស្ទីនបានប្រាប់ Anadolu ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារក្រុមប៉ាឡេស្ទីននៅក្នុងសង្កាត់ Al-Masryeen នៃ Beit Hanoun បានសម្លាប់យុវជនម្នាក់និងរងរបួសម្នាក់ទៀត។
នៅព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន និងបុណ្យរំលង បន្ទាប់ពីសំណើរបស់បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff ប៉ុន្មានម៉ោងបន្ទាប់ពីដំណាក់កាលទីមួយនៃបទឈប់បាញ់ត្រូវបានកំណត់ឱ្យផុតកំណត់។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោសបានកើតឡើងតាំងពីខែមករា ដោយផ្អាកសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនរងគ្រោះជាង 48,380 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយបានបន្សល់ទុកនូវបរិក្ខារក្នុងភាពខ្ទេចខ្ទាំ៕