Update៖ ប្រធានាធិបតីអាល្លឺម៉ង់ រិះគន់អាកប្បកិរិយារបស់លោកត្រាំដែលធ្វើមកលើលោកហ្សេសេនស្គី!

ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានរិះគន់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ចំពោះការឈ្លោះប្រកែកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅក្នុងកិច្ចប្រជុំសេតវិមានដ៏ក្តៅគគុកមួយ។
ប្រភពពីសារព័ត៌មានAnadolu។

លោក Frank-Walter Steinmeier បានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (DPA) នៅលើយន្តហោះរបស់គាត់ មុនពេលដែលគាត់ទៅបំពេញទស្សនកិច្ចនៅអ៊ុយរូហ្គាយ និងធ្វើការវាយតម្លៃនៃការពិភាក្សារវាង Trump និង Zelenskyy នៅសេតវិមានកាលពីថ្ងៃសុក្រ។លោក Steinmeier បានរិះគន់លោក Trump ហើយបាននិយាយថា “ការទូតបរាជ័យនៅពេលដែលអ្នកអន្តរការីត្រូវបានអាម៉ាស់មុខនៅចំពោះមុខពិភពលោកទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version