រដ្ឋមន្ត្រីការពារជាតិ ន័រវេស បានឆ្លើយតបទៅនឹងការប្រកាសរបស់ក្រុមហ៊ុនប្រេង និងដឹកជញ្ជូនន័រវេស Haltbakk Bunkers ថា ខ្លួននឹងមិនចាក់ប្រេងដល់នាវារបស់អាមេរិកទៀតទេ បន្ទាប់ពីមានជម្លោះរវាងលោក Zelensky និងលោក Trump នៅសេតវិមាន។
ប្រភពពីសារព័ត៌មានAnadolu។
ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់ក្រុមហ៊ុនមិនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទេ។ លោក Tore Sandvik បាននិយាយថា ប្រទេសន័រវេសនិងអាមេរិកបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ពួកគេ។ក្រុមហ៊ុនHaltbakk Bunkers បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ឈប់ការចាក់សាំងលើនាវាអាមេរិក បន្ទាប់ពីមានជម្លោះរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានប្រេងឥន្ធនៈសម្រាប់ជនជាតិអាមេរិកទេ! យើងលើកទឹកចិត្តឱ្យជនជាតិន័រវេស និងជនជាតិអឺរ៉ុបទាំងអស់ធ្វើតាមគំរូរបស់យើង៕