កាលពីថ្ងៃអាទិត្យ(ទី២ខែមីនា) នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់ពីផែនការបង្កើត”សម្ព័ន្ធនៃឆន្ទៈ”ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងអ៊ុយក្រែន។
ប្រភពពីសារព័ត៌មានAnadolu។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលផ្នែកការពារជាតិនៅទីក្រុងឡុងដ៍ លោក Starmer បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រអ៊ុយក្រែន ខណៈពេលដែលបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។លោកបានបន្តថា ៖យើងនឹងបន្តទៅមុខ ទៀត ដោយ បង្កើតក្រុមចម្រុះដែលមានឆន្ទៈក្នុងការការពារកិច្ចព្រមព្រៀងមួយនៅ អ៊ុយក្រែន។
ដោយបញ្ជាក់ឡើងវិញថា គោលបំណងចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាព និងសន្តិភាពគឺធានាស្ថិរភាព និងជៀសវាងជម្លោះបន្តទៀត លោកបានសន្និដ្ឋានថាខ្ញុំមិនចង់មានជម្លោះនៅអ៊ុយក្រែន នៅអឺរ៉ុប ហើយប្រាកដណាស់មិនមែននៅក្នុងចក្រភពអង់គ្លេសទេ។ ខ្ញុំចង់បានស្ថិរភាពនៅក្នុងចក្រភពអង់គ្លេស៕