បញ្ជូនខ្លួនជនជាតិចិន២នាក់ ទៅតុលាការ ករណីសម្លាប់ស្រ្តីម្នាក់ យកសពទៅកប់ក្បែរផ្សារអ៊ីអន៣!

(ភ្នំពេញ)៖ ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួន ករណីសម្លាប់ស្ត្រីម្នាក់ រួចយកទៅកប់ដីទាំងអាក្រាតកាយ នៅក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ។
រហូតប្រទះឃើញសាកសពស្ត្រីម្នាក់ដែលមានភិនភាគជាស្ត្រីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់មក កម្លាំងជំនាញបានបន្តការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យជាំជនជាតិ២នាក់ ឈ្មោះ CHEN CONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ)និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ចំនុចស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្រោយពីការសាកសួរអ្នកទាំង២បានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពសម្លាប់នាស្ត្រីជនរគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EL4710161(រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លាប់ស្ត្រីរងគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួន។

បច្ចុប្បន្ននេះ ជនង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *