Update៖ លោក ហ្សេលេនស្គី សម្តែងការសោកស្ដាយ ចំពោះកិច្ចប្រជុំនៅសេតវិមាន ដែលមិនបានប្រព្រឹត្តទៅតាមការគ្រោងទុក!

កាលពីថ្ងៃអង្គារ(ទី៤ខែមីនា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការសោកស្តាយ ទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះកិច្ចប្រជុំដ៏ចម្រូងចម្រាសរបស់ពួកគេ កាលពីសប្តាហ៍មុន នៅឯសេតវិមាន ដោយនិយាយថា វាមិនបានទៅដូចការគ្រោងទុកនោះទេ។
ប្រភពពីសារព័ត៌មានAnadolu។

លោក Zelenskyy បានរំលឹកឡើងវិញនូវឆន្ទៈរបស់អ៊ុយក្រែនក្នុងការចាប់ផ្តើមការចរចាជាមួយរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយជម្លោះយោធា ដែលបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។
លោកបានសរសេរថាកិច្ចប្រជុំរបស់យើងនៅទីក្រុងវ៉ាស៊ីនតោន នៅសេតវិមានកាលពីថ្ងៃសុក្រ មិនបានទៅតាមរបៀបដែលវាត្រូវបានគេសន្មត់ថាជានោះទេ។ វាពិតជាគួរឱ្យសោកស្តាយណាស់ដែលវាបានកើតឡើងដូចនេះ វាដល់ពេលដែលត្រូវធ្វើរឿងត្រឹមត្រូវ។គាត់បានសរសេរថា យើងចង់ឱ្យកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងនាពេលអនាគតមានលក្ខណៈស្ថាបនា។
លោក Zelenskyy បានបន្ថែមថាគាត់និងក្រុមរបស់គាត់ត្រៀមខ្លួនដើម្បីធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់លោក Trump៕

Leave a Reply

Your email address will not be published. Required fields are marked *