Update៖ ទួរគី ត្រៀមបញ្ជូនទាហានទៅកាន់អ៊ុយក្រែនក្រោមកិច្ចព្រមព្រៀង សន្តិភាព!

ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទី ពីរក្នុងអង្គការណាតូ (NATO)បន្ទាប់ពីសហរដ្ឋអាមេរិកអាចនឹងចូលរួម ក្នុង បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែនប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន Reuters។

ប្រភពដដែល បានបញ្ជាក់ថាការចូលរួមចំណែករបស់តួកគីក្នុងបេសកកម្មនេះនឹងត្រូវពិចារណាប្រសិនបើចាំបាច់ដើម្បីធានាស្ថិរភាពនិងសន្តិភាពក្នុងតំបន់ហើយនឹងត្រូវវាយតម្លៃដោយផ្អែកលើកិច្ចពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីមហាអំណាចយោធាអឺរ៉ុបដូចជាអង់គ្លេសនិង បារាំងបានពិភាក្សារួចហើយអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពដើម្បីតាមដានបទឈប់បាញ់នៅអ៊ុយក្រែនក្រោយមានកិច្ចព្រមព្រៀងសន្តិភាព។ទោះជាយ៉ាងណាសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹងមិនបញ្ជូនកងទ័ពអាមេរិកទៅចូលរួមក្នុងបេសកកម្មនេះទេ។

គួរបញ្ជាក់ថា ការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពតួកគី នៅតែស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ ដោយមិនទាន់មានការសម្រេចចិត្តចុងក្រោយនោះទេ នេះបើតាមប្រភពពីប្រទេសតួកគី។ ប្រភពដដែលបានគូសបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាលក្ខខណ្ឌចាំបាច់មុន ហើយការដាក់ពង្រាយដំបូង នឹងកំណត់ត្រឹមតែអង្គភាពមិនចូលរួមប្រយុទ្ធ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ប៉ុណ្ណោះ។

គួរជម្រាបដែរថាទួរគីគឺជាមជ្ឈឹមប្រទេសមួយដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ ទាំងរុស្ស៊ីនិងអ៊ុយក្រែនតាំងពីដើមសង្គ្រាមមកទោះបីជាតួកគីជាគូប្រជែងជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីក៏ដោយ។តួកគីបាន បដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ហើយ ធ្លាប់បានសម្របសម្រួលកិច្ចព្រមព្រៀង រវាងអ៊ុយក្រែននិងរុស្ស៊ីកាលពីពេល កន្លងមកដូចជាកិច្ចព្រមព្រៀងអនុញ្ញាតឲ្យ អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ៕

Leave a Reply

Your email address will not be published. Required fields are marked *