Update៖ កូរ៉េខាងជើង ប្រតិកម្មនឹងអាមេរិក កូរ៉េខាងត្បូងដែលមានគម្រោងធ្វើសមយុទ្ធរួបគ្នា!

នៅថ្ងៃសុក្រ(ទី៧ ខែមីនា) កូរ៉េខាងជើង បានរិះគន់គម្រោងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថាសមយុទ្ធនេះនឹងធ្វើឱ្យ ស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង។ ប្រភពពីសារព័ត៌មាន Reuters។

តាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានឈ្មោះថា Freedom Shield នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទសប្ដាហ៍ ក្រោយ រហូតដល់ថ្ងៃទី២០ ខែមីនានេះ ក្នុងគោលបំណងពង្រឹងការត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងទាំងឡាយ ជាពិសេសគឺការគំរាមកំហែងពីកូរ៉េខាងជើងតែម្ដង។
ក៏ប៉ុន្តែ ទីក្រុងព្យុងយ៉ាង បានរិះគន់ថាសមយុទ្ធនេះនឹងធ្វើឱ្យស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version