Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ!

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីថ្ងៃសៅរ៍(ទី៨ខែមីនា)បន្ទាប់ពីព្រះរាជអាជ្ញាបានបញ្ជាឱ្យដោះលែងលោកតាមដីការបស់តុលាការ។
ប្រភពពីសារព័ត៌មាន Yonhap។

កាលពីថ្ងៃសុក្រតុលាការកណ្តាលក្រុងសេអ៊ូលបានសម្រេចយល់ព្រមតាមសំណើរបស់លោកYoon ដើម្បីបដិសេធការចាប់ខ្លួនគាត់ដោយផ្តល់ការដោះលែងគាត់។
បន្ទាប់ពីត្រូវបានដោះលែង លោក Yoon បានថ្លែងអំណរគុណចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់តុលាការក្នុងការកែតម្រូវភាពខុសច្បាប់។
កាលពីខែមុន លោក Yoon បានដាក់សំណើទៅតុលាការក្រុងសេអ៊ូលកណ្តាល ដោយអង្វរថា ការចោទប្រកាន់របស់គាត់ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីគឺខុសច្បាប់។
គួរជម្រាបថា លោក Yoon ត្រូវបានឃុំខ្លួនជាលើកដំបូងនៅថ្ងៃទី 15 ខែមករា ហើយត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែមករា ក្នុងការស៊ើបអង្កេតពង្រីកលើក្រឹត្យច្បាប់អាជ្ញាសឹកដែលគាត់បានការពារ។ គាត់ត្រូវបាន
ចោទប្រកាន់
កាលពីថ្ងៃទី២៦ខែមករា៕

Leave a Reply

Your email address will not be published. Required fields are marked *