កាលពីថ្ងៃសៅរ៍(ទី៨ ខែមីនា) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថាអង់គ្លេសនិងហ្វីលីពីន មានការប្តេជ្ញាចិត្តដូចគ្នាចំពោះសណ្តាប់ធ្នាប់អន្តរជាតិហេីយឈររួមគ្នាគាំទ្រអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីហ្វីលីពីន លោក Lammy បញ្ជាក់ថា « ថ្ងៃនេះ យើងកំពុងរៀបចំផែនការថ្មី ចំពេលមានការប្រែប្រួលជាសកលហើយយើងត្រូវតែពង្រឹងទំនាក់ទំនងជាមួយដៃគូដែលមានចិត្តគំនិតដូចគ្នា ដូចជាហ្វីលីពីន។យើងជាប្រទេសប្រកាន់យកច្បាប់អន្តរជាតិនិងកាតព្វកិច្ចក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិយ៉ាង ខ្ជាប់ខ្ជួន»។
ចំណែក រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បានគូសបញ្ជាក់នូវការអរគុណពីហ្វីលីពីន ចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់តំបន់ឥណ្ឌូប៉ាស៉ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយបន្ថែមថា ប្រទេសទាំងពីរបានយល់ព្រមបន្តការចូលរួម និងការផ្លាស់ប្តូរការធ្វេីសមយុទ្ធយោធារួមគ្នា៕