Update៖ ប្រធានាធិបតីស៊ីរីអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនីក្នុងប្រទេស!

មេដឹកនាំស៊ីរី លោក Ahmed Sharaa នៅថ្ងៃអាទិត្យ(ទី៩ខែមីនា)នេះ បាន អំពាវនាវឲ្យមានការរួបរួមជាតិនិងរក្សាសន្តិភាពចំពេលមានអំពើហិង្សាដ៏សាហាវបំផុតមួយដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំនៃជម្លោះក្នុងប្រទេសស៊ីរី។

ប្រភពពីសារព័ត៌មានAljazeera។

ក្នុងវីដេអូដែលបានថតនៅវិហារឥស្លាមមួយ ក្នុងទីក្រុងដាម៉ាសប្រធានាធិបតីបណ្ដោះអាសន្នស៊ីរី លោក Sharaa បានអំពាវនាវ ឲ្យមានការរួបរួមជាតិនិងរក្សាសន្តិភាពក្នុង សង្គមដោយសង្កត់ធ្ងន់ថាប្រជាជនស៊ីរី អាចរស់នៅជាមួយគ្នាបានព្រមទាំងបានអះអាងថាស្ថានភាពបច្ចុប្បន្ននេះគឺជាអ្វីដែលបានព្យារណ៍ទុកមុនស្រាប់ទៅហើយ។

គួរបញ្ជាក់ អំពើហិង្សានេះបានឆក់យកជីវិតមនុស្ស រាប់រយនាក់ហើយ ជាការប្រឈមមុខដាក់គ្នារវាងអ្នកស្មោះត្រង់នឹងអតីតប្រធានាធិបតី Bashar al-Assadដែលត្រូវបានទម្លាក់ចេញពីតំណែងនិងកងកម្លាំងដែលគាំទ្រមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេស។

ការប៉ះទង្គិចគ្នាដែលបានអូសបន្លាយអស់រយៈពេល៤ថ្ងៃមកហើយនៅតំបន់ឆ្នេរសមុទ្រដែលជាមូលដ្ឋានសំខាន់របស់ លោកAssadបានសម្លាប់មនុស្សជាង១,០០០ នាក់ហើយដែលភាគច្រើនជាជនស៊ីវិល។ នេះបើតាមរបាយការណ៍របស់
ក្រុមឃ្លាំមើលសង្គ្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version