អាមេរិក បានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញការងារមិនចាំបាច់ទាំងអស់ ចាកចេញពីប្រទេស ស៊ូដង់ខាងត្បូង ដោយព្រួយបារម្ភអំពីសុវត្ថិភាពនិងសន្តិសុខ។
ប្រភពពីសារព័ត៌មាន Reuters។
ក្រសួងការបរទេសបានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ នៅតែបន្តកើតមាននៅក្នុងប្រទេសស៊ូដង់ខាងត្បូង
រួមមានការប្រយុទ្ធគ្នា រវាងក្រុមនយោបាយនិងក្រុមជនជាតិផ្សេងៗ។សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសៅរ៍ថាការកើនឡើងនៃអំពើហិង្សា និងភាពជាប់គាំងផ្នែកនយោបាយនៅស៊ូដង់ខាងត្បូងកំពុងគំរាមកំហែងដល់ដំណើរការសន្តិភាពដែលមានស្រាប់។
កាលពីដើមខែនេះកងកម្លាំងសន្តិសុខដែលស្មោះត្រង់នឹងប្រធានាធិបតី Salva Kiirបានចាប់ខ្លួនរដ្ឋមន្ត្រីពីររូបនិង មន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ដែលមានទំនាក់ទំនង ជាមួយលោកRiek Machar។
ក្រសួងការបរទេសបានបន្ថែមថាឧក្រិដ្ឋកម្មហិង្សាមានដូចជាការលួចរថយន្តការបាញ់ប្រហារការវាយឆ្មក់ការវាយដំការប្លន់និងការចាប់ជំរិតគឺជារឿងធម្មតានៅទូទាំងប្រទេសស៊ូដង់ខាងត្បូងរួមទាំងរដ្ឋធានីជូបាផងដែរ។តំបន់នេះមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានក៏ដូចជាបុគ្គលិករដ្ឋាភិបាល៕