Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងនឹងជួបជាមួយអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត!

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពី ថ្ងៃ ទី ១០ ដល់ថ្ងៃទី១២ខែមីនា ដើម្បីជួបពិភាក្សាជាមួយសមភាគី អ៊ុយក្រែនរបស់លោក។

ប្រភពពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យលោកTammy Bruce បានឲ្យដឹងថាក្នុងអំឡុងពេលទស្សនកិច្ចនេះលោក Rubio ក៏នឹងជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ផងដែរ។ បន្ទាប់ពីនោះលោក Rubio នឹងធ្វើដំណើរទៅកាន់ប្រទេសកាណាដាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7)ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែមីនា។
គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រ លោក Rubio បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនលោក Andrii Sybiha ដោយបានបញ្ជាក់ពីបំណងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *