(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ(ទី១១ ខែមីនា ឆ្នាំ២០២៥) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅ វិទ្យា ស្ថាន វ៉ាន់ដា។
និស្សិតដែលបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៤,៤២៦នាក់នារី ៣,៩២៤នាក់។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤នៅទីតាំងគោលក្នុង រាជធានីភ្នំពេញសាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ផងដែរ។
ធនធានមនុស្សរបស់កម្ពុជា បានរងការបំផ្លាញស្ទើរគ្មានសល់ដោយសាររបបបនប្រល័យ ពូជ សាសន៍ប៉ុលពត។ ក្រោយរបបនេះត្រូវបានវាយផ្តួលរំលំនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩ ៧៩ ការកសាងប្រទេស និងកសាងធនធានមនុស្សឡើងវិញជាការងារដ៏លំបាកសម្រាប់ កម្ពុជា។ ការអប់រំជាកិច្ចការអាទិភាព ហើយត្រូវបានប្រឹងប្រែងបណ្តុះបណ្តាលឡើងវិញ យ៉ាង ត្រដាប ត្រដួសបំផុត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមវិធីសាស្ត្រអ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ។
គោលនយោបាយអប់រំ ត្រូវបានសម្រួចជាបន្តបន្ទាប់។ ដើម្បីឱ្យការងារអប់រំ បណ្តុះ បណ្តាលធនធានមនុស្សឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់នោះ សម្តេច តេជោ ហ៊ុន សែន ក្នុងពេលនៅជានាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់ឱកាសឱ្យវិស័យ ឯកជនចូលរួមលើការងារបណ្តុះបណ្តាលនេះ។
វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្នមានទីតាំងចំនួន៣កន្លែងកំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
របាយការណ៍របស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់ គ្រង បុគ្គលិកនិងសាស្ត្រាចារ្យសរុបចំនួន ៩៧១នាក់ នារី ៣៨២នាក់ និងនិស្សិតកំពុងសិក្សាចំនួន ១០,២១២នាក់ នារី ៩,១៧០នាក់។
លោកបណ្ឌិត បានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា ២០២៣-២០២៤ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង មានចំនួនសរុប ៥៦,៥២៦នាក់ នារី ៤៧,៩៨៣នាក់។ ដោយឡែកនិស្សិត ជ័យ លាភី ត្រូវទទួលសញ្ញាបតនាឱកាសនេះវិញ យោងតាមការធ្វើអង្កតបានបង្ហាញថា និស្សិតចំនួន ៤,៥២៦នាក់នេះ អ្នកមានការងារធ្វើចំនួន ៣,៩៧៤នាក់ ស្មើនឹង ៨៩,៧៩ភាគរយ។
ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពនោះ លោកបណ្ឌិតនាយកវិទ្យាស្ថាន បានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដា បាន អនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្ត ឱ្យ បានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុ ប្បន្ន ។ ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សាបណ្ណាល័យ អ៉ី ធើណែតដោយបំពាក់សម្ភារឧបទស សិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅដើម្បីពង្រីកការទំនាក់ទំនង ឱ្យបានល្អជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើនដូចជាក្រសួងអប់រំយុវជននិងកីឡា, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និយ័តករគណនេយ្យនិងសវនកម្មនិងស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករចក្រភពអង់គ្លេស,សាកលវិទ្យាល័យមួយ ចំនួន ក្នុងប្រទេសថៃ និងចិនជាដើម៕