Update៖ សមាគមរ៉ែឥណ្ឌូនេស៊ី ស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវការដំឡើងថ្លៃលើសួយសារអាករ!

សមាគមរុករករ៉ែឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ(ទី១១ខែមីនា) បានជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវគម្រោងដំឡើងអត្រាសួយសារអាករសម្រាប់ផលិតផលរ៉ែ ខណៈអ្នករុករករ៉ែកំពុងជួបបញ្ហាជាមួយនឹងការឡើងថ្លៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់តឹងរឹង។

ប្រភពពីសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាដំឡើងថ្លៃសួយសារអាករ បង់ដោយក្រុមហ៊ុនរុករករ៉ែ ដូចជាធ្យូងថ្ម, នីកែល, ទង់ដែង, មាស និងសំណរប៉ាហាំង ដែលសំណើរអាជ្ញាធរថា មានគោលបំណងកែលម្អអភិបាលកិច្ចឧស្សាហកម្ម។
«ការដំឡើងសួយសារអាករ នឹងបង្កើនបន្ទុកសម្រាប់សហគមន៍អាជីវកម្ម ហើយវាអាចប៉ះពាល់ដល់គម្រោងផលិតកម្ម និងវិនិយោគ», នេះបើតាមសម្តីនាយកប្រតិបត្តិសមាគមរុករករ៉ែឥណ្ឌូនេស៊ី លោក Hendra Sinadia បានលើកឡើង។
យើងស្នើសុំឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ ចំពោះគម្រោងចង់ដំឡើងពន្ធជាពិសេស ចំណូលរបស់រដ្ឋបានមកពីវិស័យរ៉ែបានកើនលើសគោលដៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានបន្ថែម។
លោក Hendra បានលើកឡើងថា ក្រុមហ៊ុនរុករករ៉ែ កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរគោលនយោបាយជាច្រើន ដែលប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេ ដូចជាការដកប្រាក់ឧបត្ថម្ភលើចំហេះ សម្រាប់ការប្រើប្រាស់ឧស្សាហកម្ម និងការដំឡើង៦.៥ភាគរយ នៅក្នុងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ និងការប្រើប្រាស់ជាកាតព្វកិច្ចនៃតម្លៃធ្យូងថ្ម ដែលកំណត់ដោយរដ្ឋាភិបាល សម្រាប់ប្រតិបត្តិការ៕

Leave a Reply

Your email address will not be published. Required fields are marked *