កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)សមាជិកព្រឹទ្ធសភាអាមេរិកបានជំរុញឲ្យបើកការស៊ើបអង្កេតពាក់ព័ន្ធសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតី Donald Trumpជាមួយ Elon Musk ដែលផ្សព្វផ្សាយក្រុមហ៊ុនTeslaនៅសេតវិមានក្នុងសប្តាហ៍នេះ។
ប្រភពពីសារព័ត៌មានAnadolu Agency។
នៅក្នុងលិខិតរួមមួយផ្ញើទៅកាន់នាយកស្តីទីនៃការិយាល័យក្រមសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក (OGE) សមាជិកព្រឹទ្ធសភា Elizabeth Warren, Adam Schiff, Cory Booker និង Richard Blumenthal បានរិះគន់ការរំលោភជាក់ស្តែងនៃច្បាប់ក្រមសីលធម៌សហព័ន្ធ។
ច្បាប់ក្រមសីលធម៌ស្តីពីការប្រើប្រាស់តួនាទីរបស់រដ្ឋាភិបាលមិនត្រឹមត្រូវបម្រើ គោលបំណងជាក់ស្តែងដោយសង្កត់ធ្ងន់ថាការអនុវត្តច្បាប់ទាំងនេះមានសារៈសំខាន់បំផុត ។
លោក Trump បានទិញរថយន្ត Tesla ថ្មីកាលពីថ្ងៃអង្គារនៅក្នុងផ្លូវនៃសេតវិមានដើម្បីបង្ហាញការគាំទ្រដល់មហាសេដ្ឋីបច្ចេកវិទ្យា Musk ដែលជាម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី និងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ជាកន្លែងដែលគាត់បានត្រួតពិនិត្យការកាត់បន្ថយយ៉ាងជ្រាលជ្រៅដល់កម្លាំងការងារសហព័ន្ធ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថាខ្ញុំនឹងទិញព្រោះវាលេខមួយវាជាផលិតផលដ៏អស្ចារ្យ៕