Update៖ លិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រអ៊ីតាលី ស្លាប់៦នាក់និងបាត់ខ្លួន៤០នាក់!

ប្រភពក្នុងស្រុកបាននិយាយ កាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថា ទូកដឹកជនចំណាកស្រុកដែលប៉ុនប៉ងឆ្លងពីទ្វីបអាហ្រ្វិកទៅកាន់អឺរ៉ុប បានក្រឡាប់នៅកោះ Lampione ក្នុងសមុទ្រមេឌីទែរ៉ាណេ។
បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់6នាក់ស្លាប់និង40នាក់បាត់ខ្លួន។
ប្រភពពីសារព័ត៌មានReuters។

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍ថា អាជ្ញាធរអ៊ីតាលីបានជួយសង្គ្រោះជនចំណាកស្រុកចំនួន 10 នាក់ចេញពីទូកដែលលិចនៅកោះ Lampione ភាគខាងលិចនៃទីក្រុង Lampedusa ខណៈកំពុងស្វែងរកសាកសពមនុស្ស 6 នាក់ផ្សេងទៀត ។
ទូកនេះត្រូវបានស្ទាក់ចាប់នៅរសៀលថ្ងៃអង្គារដោយឆ្មាំឆ្នេរសមុទ្រអ៊ីតាលី និងនាវាប៉ូលីសហិរញ្ញវត្ថុនៅជិតកោះ Lampione ដែលស្ថិតនៅក្រៅឆ្នេរសមុទ្រ Lampedusa ។
បន្ទាប់ពីគ្រោះមហន្តរាយនេះ អ្នកនៅរស់រានមានជីវិតចំនួន 10 នាក់ប្រុស6នាក់និងស្ត្រី4 នាក់ត្រូវបានជួយសង្គ្រោះ ហើយសាកសព6នាក់ត្រូវបានរកឃើញឡើងវិញ។
យ៉ាងណាមិញ អ្នករស់រានមានជីវិតដែលត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Lampedusa បានរៀបរាប់ពីបទពិសោធន៍ដ៏អាក្រក់របស់ពួកគេ ដោយពន្យល់ថាពួកគេបានចេញដំណើរពីទីក្រុងកំពង់ផែ Sfax ប្រទេសទុយនីស៊ី កាលពីយប់ថ្ងៃអាទិត្យនៅលើកប៉ាល់កៅស៊ូ៕

Leave a Reply

Your email address will not be published. Required fields are marked *