ក្រុម Houthi របស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថាសមាជិករបស់ខ្លួនចំនួន 16 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក។
ប្រភពពីសារព័ត៌មានReuters។
ទីភ្នាក់ងារព័ត៌មាន SABA ដែលមានទំនាក់ទំនងជាមួយ Houthi មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងកាលៈទេសៈ ពេលវេលា ឬទីតាំងពិតប្រាកដនៃអ្នកស្លាប់បាត់បង់ជីវិតនោះទេ។
មុននេះស្ត្រី៧នាក់និងកុមារពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើតំបន់ជាច្រើននៃប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណាផងដែរ។
យោងតាមទូរទស្សន៍ Al-Masirah ដែលមានសាខារបស់ Houthi បានឱ្យដឹងថា ការវាយប្រហារតាមអាកាសបានវាយប្រហារលើ Saada ស្រុក Al-Hazm ក្នុងខេត្ត Al-Jawf និងស្រុក As Sawadiyah ក្នុងខេត្ត Al-Bayda៕