ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសសម្ពោធអគារសិក្សានិងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ!

(ភ្នំពេញ)៖ នៅព្រឹកទី២១ ខែមីនា) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារនិងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទទួលបានសំណូមពរ និងបញ្ហាជាច្រើនពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុក។ សម្តេច បាន ថ្លែងថា ព្រោះតែបែបនេះហើយ ទើបសម្តេចចំណាយថវិកាផ្សព្វផ្សាយលើហ្វេសប៊ុក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការធ្វើទំនើបកម្មមិនត្រឹមតែអគារសិក្សានោះទេ តែក៏ត្រូវធ្វើទំនើបកម្មសម្ភារសិក្សា និងបរិយាកាសសិក្សាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវពង្រឹងតាំងពីថ្នាក់តូចឡើងទៅ បូករួមទាំងការបញ្ចូលបច្ចេកវិទ្យាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការសិក្សានៅថ្នាក់ចំណេះដឹងទូទៅ បើការសិក្សា១២ឆ្នាំនៃសាលាចំណេះដឹងទូទៅបានល្អ ជាទុនដ៏ប្រសើរសម្រាប់ថ្នាក់ឧត្តមសិក្សា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលបំណងរបស់រាជរដ្ឋាភិបាល មិនខុសពីប្រជាពលរដ្ឋនោះទេ គឺចង់ធ្វើឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់ជួយដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនរៀនសូត្របានខ្ពស់ តាមរយៈការជួយដោះស្រាយឧបសគ្គដែលពួកគាត់ជួបប្រទះ ហើយនាំឱ្យកូនៗឈានទៅបោះបង់ការសិក្សា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានបរទេសម្នាក់មកលេងកម្ពុជា បានសរសើរពីសន្តិសុខនៅកម្ពុជាដើរពេលយប់មិនបារម្ភពីសុវត្ថិភាព ឬចោរកម្ម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខ សុវត្ថិភាព គឺជាកិច្ចការសំខាន់ ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានធនធានមនុស្ស មិនអាចកសាងប្រទេសជាតិឱ្យរីកចម្រើនបានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បរិមាណនៃការអប់រំ មិនសំដៅលើការមានសាលាច្រើននោះទេ តែគឺការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំច្រើន។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាលតាំងពីសម្តេចតេជោដឹកនាំ រហូតដល់សម្តេច គឺបន្តពង្រាយសាលាទៅតាមទីជនបទ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេ មានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំសីលធម៌ និង គោរព វិន័យ ជាកិច្ចការដ៏សំខាន់សម្រាប់សិស្សតូចៗ។ សម្តេចបានថ្លែងថា ពេលនៅរៀនសាលាយោធាអាមេរិក ឆ្នាំដំបូង គឺគេបង្រៀនឱ្យយកចិត្តទុកដាក់លើកិច្ចការតូចៗ បូករួមពីការបត់ភួយឡើងទៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា តាំងពីតូចមកជីដូនជីតា និងឪពុកម្តាយសម្តេចតែងអប់រំឱ្យធ្វើជាមនុស្សល្អ។ ពាក្យអប់រំនេះ ចារឹកក្នុងបេះដូងរបស់សម្តេចរហូតដល់ពេលបច្ចុប្បន្ន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើមអាណត្តិសម្តេចមានប្រសាសន៍លើកពីគោលនយោបាយ តែពេលនេះប្រសាសន៍សម្តេចខុសពីដើមអាណត្តិ ព្រោះត្រូវលើកបង្ហាញពីសមិទ្ធផលកើតចេញពីគោលនយោបាយដែលបានដាក់ចេញនៅដើមអាណត្តិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រូ និងអាណាព្យាបាលសិស្ស គឺជាកិច្ចការចាំបាច់ជួយពង្រឹងការអប់រំរបស់សិស្ស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកបើករថយន្តធ្លាក់ផ្លូវ ហើយរំភើបខ្លាំងពេលពលរដ្ឋមួយភូមិចេញមកជួយ។ ពិសោធន៍នេះបង្ហាញថា អំពើល្អ តែងទទួលបាការជួយពីប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានគ្រូណាកាច មានបំណងមិនល្អចំពោះសិស្សនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សរសើរកងវិស្វកម្មរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រតិបត្តិការលឿនលើកិច្ចការសាងសង់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់បន្ថែមពាក់ព័ន្ធ ការសិក្សា ពេទ្យថ្នាក់វេជ្ជបណ្ឌិតទូទៅ។ សម្តេចបានផ្តល់ជម្រើសទៅក្រសួងសុខាភិបាល ឱ្យសិក្សាជម្រើសរវាងរៀន ៨ឆ្នាំ និង ៦ឆ្នាំ តែថែមម៉ោងសិក្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version