Update៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលី!

ភ្នំភ្លើង Lewotobi Laki-laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងបញ្ចេញផេះខ្ពស់ជាង ៨ គីឡូម៉ែត្រ ជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលីកាលពីថ្ងៃសុក្រនេះ។

ប្រភពពីសារព័ត៌មាន Reuters។

ទីភ្នាក់ងារភូគព្ភសាស្ត្របាននិយាយថា ការផ្ទុះដ៏ធំនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការផ្ទុះតូចៗជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ១៣ ខែមីនា។
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានគូសបញ្ជាក់ថា មនុស្សម្នាក់រងរបួសអំឡុងពេលជម្លៀស។ អាកាសយានដ្ឋានកោះបាលីនៅតែបើកដំណើរការ ប៉ុន្តែជើងហោះហើរអន្តរជាតិចំនួន ៧ ត្រូវបានលុបចោល និងជើងហោះហើរក្នុងស្រុកមួយចំនួនត្រូវបានពន្យារពេល៕

Leave a Reply

Your email address will not be published. Required fields are marked *